ឯកឧត្តម ឈិត សុខុន ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា ដឹកនាំកិច្ចប្រជុំជាមួយមន្ត្រីការិយាល័យជំនួយការគណៈកម្មការទី៧
នាព្រឹកថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០២៤ ក្រោយពីកិច្ចប្រជុំក្រោមអធិបតីភាព ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ ព្រឹទ្ធសភា បានបញ្ជប់ ឯកឧត្តម ឈិត សុខុន ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានបន្តដឹកនាំកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយការងារជាមួយមន្ត្រីការិយាល័យជំនួយការគណៈកម្មការទី៧ ដោយផ្តោតសំខាន់លើការងារស្រាវជ្រាវឯកសារពាក់ព័ន្ធវិស័យទេសចរណ៍ ដើម្បីប្រមូលធាតុចូល។ ស្ថិតនៅសាលប្រជុំគណៈកម្មការទី៧ ព្រឹទ្ធសភា។